Thursday, January 12, 2012

រឿង​កំប្លែងៈ គុណ​សម្បត្តិ





ដោយ តេង សំអាន 


ថ្ងៃមួយ ឧស្សាហ៍ បានចូលទៅកាន់បន្ទាប់ចៅហ្វាយរបស់ខ្លួន ដើម្បីចរចាររឿងប្រាក់ខែ។
ឧស្សាហ៍ៈ លោកចៅហ្វាយ តើលោកទំនេរទេ ខ្ញុំសុំរំខានពេល លោកប្រហែល ១០នាទី?
ចៅហ្វាយៈ បាទ! លោកមានការអីដែរ?  
ឧស្សាហ៍ៈ តើសព្វថ្ងៃនេះ លោកចៅហ្វាយមានដឹងថាទំនិញ​សព្វយ៉ាង​ឡើងថ្លៃទេ?  
ចៅហ្វាយៈ ត្រូវហើយ ស្ថានភាពសេចកិច្ច​មិនល្អ អតិផរណាក៏ខ្ពស់។ យី! លោកមាន​​ចំណេះ ដឹងខាង​សេដ្ឋកិច្ចគួរសម។  
ឧស្សាហ៍ៈ ខ្ញុំមិនចង់និយាយអំពីសេដ្ឋកិច្ចអីនោះទេ ចៅហ្វាយ។ ខ្ញុំចង់និយាយថា ខ្ញុំចង់ ឲ្យចៅ​ហ្វាយគិត​គូរពី ប្រាក់ខែខ្ញុំ។  
ចៅហ្វាយៈ អូហ៍! លោកចង់សុំឡើងប្រាក់ខែមែនទេ? តើលោក​អាចរៀបរាប់ ពីគុណសម្បត្តិ ដែលគួរ​តម្លើងឲ្យលោកបានទេ។  
ឧស្សាហ៍ៈខ្ញុំបានចូលបំរើការងារឲ្យក្រុមហ៊ុនលោកថៅកែ យូរគួសម​ហើយ។ មួយឆ្នាំ ចុង ក្រោយ​នេះ ការងារក៏​កាន់តែច្រើន ស៊ឹងតែរកពេកសម្រាកគ្មាន។ ខ្ញុំក៏បានខិតខំ​រៀនបន្ថែម ដែរ ខ្ញុំទទួល​បានសញ្ញាបត្រមួយបន្ថែមទៀតផងកាលពីខែមុន។
ចៅហ្វាយៈ លោកឲ្យខ្ញុំគិតយូរយ៉ាងម៉េចទៅ! លោកដឹងទេ អ្នកឯ​ទៀតក៏មាន​គុណ​​សម្បត្តិដែល​លោក​រៀបរាប់​ទាំងនេះដែរ។ តើលោកដឹងថា លោកមាន​គុណសម្បត្តិអ្វី ដែល​​ពិសេស​ជាងគេទេ?
ឧស្សាហ៍ៈ ខ្ញុំគិតថាខ្ញុំបានរៀបរាប់រួចហើយ។ តើជាអ្វីទៅ ចៅហ្វាយ?
ចៅហ្វាយៈគុណសម្បត្តិរបស់លោក ដែលខ្ញុំកត់សម្គាល់​ជាពិសេសនោះ គឺ លោកយក​​ប្រាក់ខែតិច តែលោកធ្វើការ​បានច្រើនយ៉ាង និង ច្រើនម៉ោង។
ឧស្សាហ៍ៈ ពុទ្ធោ!!!!

No comments: