Showing posts with label Jokes. Show all posts
Showing posts with label Jokes. Show all posts

Tuesday, September 24, 2013

Joke of a Dictator





Once a dictator and his right-hand man and left-hand man and a few other important officials were flying in a helicopter. One of them came up with an idea of how to please their citizen and challenged others.

Then his right-hand man took out his 100$ note, dropped down, and said, "I have dropped 100$. This note will make a person happy."

Soon after, his left-wing took out ten 10$ notes, dropped down, and claimed, "Well, I have dropped 10 notes of 10$. These notes will make 10 people very happy."

All of sudden, the dictator took out a hundred 1$ note, dropped down, and boastfully said, "I've done more than the two of you. What I have done will please 100 people."

The conversation was overheard by the pilot and co-pilot. One of them spoke to another, "Hmm... We can do much more than them. You know, if we dropped all of them down, we will please the citizens of the whole nation, won't we?"

Wednesday, September 18, 2013

មេ​ដឹក​នាំ​ផ្តាច់​ការ​





ថ្ងៃ​មួយ​មាន​មេ​ដឹក​នាំ​ផ្តាច់​ការ​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​ឧត្ថម្ភាគចក្រ​​ ជាមួយ​នឹង​មន្ត្រី​សំខាន់​ៗ​របស់​គាត់។​ នៅ​ពេល​នោះ​ ពួក​គាត់​ក៏​បាន​និយាយ​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​ចិត្ត​។

មន្រ្តី​ដៃ​ស្តាំ​របស់​គាត់​ បាន​ទាញ​យក​ក្រដាសប្រាក់​ ១០០ ដុល្លារ​រួច​ទម្លាក់​ចុះ​ក្រោម​​ ហើយ​និយាយ​ថា​ "អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​សប្បាយ​ចិត្ត​ដែរ។"

មន្ត្រី​ដៃ​ឆ្វេង​ ក៏​ទាញ​យក​ក្រដាស​ប្រាក់​ ១០ ដុល្លារ​ចំនួន​ ១០ ​សន្លឹក​ ​បាច​ចុះ​ក្រោម រួច​និយាយ​ថា​ "អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ អាច​ធ្វើ​ឲ្យ​មនុស្ស ១០ នាក់​​សប្បាយ​ចិត្ត​។"

ក្រោយ​ឃើញ​កូន​ចៅ​ធ្វើ​ដូច្នោះ​ ជន​ផ្តាច់ការ​​ក៏ហូត​យក​ក្រដាស​ប្រាក់​ ១ ដុល្លារ​ចំនួន​ ១០០ ​សន្លឹក​ ​បាច​ចុះ​ក្រោម រួច​និយាយ​ថា​ "អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ អាច​ធ្វើ​ឲ្យ​មនុស្សដល់​ទៅ ១០០ នាក់​​សប្បាយ​ចិត្ត​។"

ការ​សន្ទនា​បាន​ឮ​ទៅ​ដល់​អ្នក​បើក​យន្ត​ហោះ​។ ម្នាក់​ដែល​ទើស​ចិត្ត​នឹង​សំដី​ចៅ​ហ្វាយ​នាយ​ខ្លាំង​ក៏លាន់​មាត់​ទៅ​កាន់​សហការី​របស់​គាត់​ថា "បើ​យើង​ទម្លាក់​តែ​អាប្រាំ​ ប្រាំមួយ​នាក់​នេះ​ចុះ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​សប្បាយ​ចិត្ត​មិន​ទេ។"

Saturday, July 27, 2013

រៀនធ្វើអ្វី? (កំប្លែង)





សិស្ស​មួយ​ក្រុម​កំពុង​តែ​លេង​បាល់ទះ នៅក្នុង​សាលា​នៅ​ព្រឹក​មួយ។ ពេល​កំពុង​លេង​ស្រាប់​តែ​លោក​គ្រូ​ម្នាក់​ដើរ​កាត់​ហើយ​ក៏​សួរ​ថា "ប្អូន​ៗ​ឯង​អត់រៀន​ទេ​ឬ?"
សិស្ស​ៗក៏​តប​វិញៈ បាទ! អត់​រៀន​ទេ​លោកគ្រូ ម៉ោង​លីប។
លោកគ្រូៈ ហើយ​ក៏​មិន​ខំរៀន​ ហើយ​នាំ​គ្នា​លេង​បាល់​ទៅ​វិញ?
នៅ​ពេល​នោះ​មាន​សិ្ស​ជ្រលើម​ម្នាក់​ពោល​ឡើងៈ បាទលោកគ្រូ! រៀន​ធ្វើអ្វី បើ​ចៅហ្វាយស្រុក ចៅ​ហ្វាយ​ខេត្ត​មានអស់​ហើយ​ហ្នឹង!

លោក​គ្រូ​ក៏​ទាល់​មិន​ដឹង​តប​ថា​ម៉េច​ ក៏​ដើរ​បន្ត​ទៅ​ផ្ទះ​ស្នាក់​នៅ​នៅ​ក្នុង​សាលា​នោះ​ដែរ។ មួយ​សន្ទុះ​គាត់​ក៏​ដើរ​ចេញ​មក​វិញ​ហើយ​មក​ដល់​ឈប់​កន្លែង​លេងបាល់​ ហើយ​ក៏​ដើរ​ទៅ​ជិត​សិស្ស​ជ្រលើម​រួច​យក​ជើង​ទាត់​កំប៉េះ​គូថ​បែប​លេង​សើច​ហើយ​ប្រាប់​ថាៈ ចុះ​អូន​ឯង​លេង​បាល់​ធ្វើអ្វី បើ​កីឡាករ​ល្អ​ៗ​មាន​អស់​ហើយ​ហ្នឹង។
សិស្ស​ជ្រលើមៈ :-D!!!

Wednesday, April 24, 2013

ដឹកស្វា (កំប្លែង)





ថ្ងៃ​មួយ​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​កំពុង​ដឹក​ភ្ញៀវ​អឺរ៉ុប​ម្នាក់ នៅ​ពេល​នោះ​មាន​មិត្ត​ម្នាក់​ដែល​ចត​តាម​ផ្លូវ​បាន​ឃើញ​ក៏​ស្រែក​សួរ​ "តើឯង​កំពុង​ទៅណា?"។ គាត់​ក៏​ឆ្លើយ​ឡើង "អញ ដឹកស្វា​​នេះ​ទៅ​ទម្លាក់​នៅ​វត្ត​ភ្នំ​បន្តិច​សិន។" នៅ​ពេល​ទៅ​ដល់គាត់​ឈប់ ហើយ​ភ្ញៀវ​របស់គាត់​ក៏​ចុះ​ហើយ​ដើរ​ចេញ គាត់​ក៏ពោល​ឡើង​ "សឺ! សឺ! មិនទាន់​ឲ្យលុយ​ខ្ញុំទេ!"។ ភ្ញៀវបរទេសឆ្លើយ​ទៅគាត់វិញ "លុយឬ? សុំទោស! ស្វា​អត់​ចេះ​​ចាយ​លុយទេ!"​៕​​

Monday, April 22, 2013

ឆ្កែ​របស់​ខ្ញុំ​មិន​ដែល​ខាំ (កំប្លែង)





ថ្ងៃ​មួយ​បុរស​ម្នាក់​កំពុងតែ​ដើរ​នៅ​តាម​ដង​ផ្លូវ​ នៅ​ពេល​នោះ​គាត់​ឃើញ​បុរស​ម្នាក់​​និង​ឆ្កែ​ដ៏​ស្អាត​មួយ​ក្បាល។​ គាត់​ក៏​ដើរ​ទៅ​ជិត ហើយ​សួរ​បុរសម្នាក់​ទៀតថា "លោកពូ ឆ្កែរបស់លោកពូ​ខាំ​ទេ?" បុរស​ម្នាក់​ទៀត​ក៏ឆ្លើយ​ថា​ "អត់ដែល​ខាំទេ!"។ នៅពេល​នោះ​គាត់​ក៏​ឱន​ទៅ​ស្រាយ​ខ្សែ​ដែល​ចង​ជាប់​នឹង​កៅអី​ ឆ្កែនោះ​ស្រាប់តែ​ខាំដៃគាត់ភ្លាម។ គាត់​ក៏ពោលឡើង "លោកពូប្រាប់​ខ្ញុំថា​ឆ្កែ​លោកពូ​មិន​ដែល​ខាំទេ មែនទេ!"។ បុរសចំណាស់​ក៏តប​វិញថា "បាទ ប្រាកដណាស់! ... តែឆ្កែនេះ​មិនមែន​ជា​របស់​ខ្ញុំទេ!!!!"

Thursday, January 12, 2012

រឿង​កំប្លែងៈ គុណ​សម្បត្តិ





ដោយ តេង សំអាន 


ថ្ងៃមួយ ឧស្សាហ៍ បានចូលទៅកាន់បន្ទាប់ចៅហ្វាយរបស់ខ្លួន ដើម្បីចរចាររឿងប្រាក់ខែ។
ឧស្សាហ៍ៈ លោកចៅហ្វាយ តើលោកទំនេរទេ ខ្ញុំសុំរំខានពេល លោកប្រហែល ១០នាទី?
ចៅហ្វាយៈ បាទ! លោកមានការអីដែរ?  
ឧស្សាហ៍ៈ តើសព្វថ្ងៃនេះ លោកចៅហ្វាយមានដឹងថាទំនិញ​សព្វយ៉ាង​ឡើងថ្លៃទេ?  
ចៅហ្វាយៈ ត្រូវហើយ ស្ថានភាពសេចកិច្ច​មិនល្អ អតិផរណាក៏ខ្ពស់។ យី! លោកមាន​​ចំណេះ ដឹងខាង​សេដ្ឋកិច្ចគួរសម។  
ឧស្សាហ៍ៈ ខ្ញុំមិនចង់និយាយអំពីសេដ្ឋកិច្ចអីនោះទេ ចៅហ្វាយ។ ខ្ញុំចង់និយាយថា ខ្ញុំចង់ ឲ្យចៅ​ហ្វាយគិត​គូរពី ប្រាក់ខែខ្ញុំ។  
ចៅហ្វាយៈ អូហ៍! លោកចង់សុំឡើងប្រាក់ខែមែនទេ? តើលោក​អាចរៀបរាប់ ពីគុណសម្បត្តិ ដែលគួរ​តម្លើងឲ្យលោកបានទេ។  
ឧស្សាហ៍ៈខ្ញុំបានចូលបំរើការងារឲ្យក្រុមហ៊ុនលោកថៅកែ យូរគួសម​ហើយ។ មួយឆ្នាំ ចុង ក្រោយ​នេះ ការងារក៏​កាន់តែច្រើន ស៊ឹងតែរកពេកសម្រាកគ្មាន។ ខ្ញុំក៏បានខិតខំ​រៀនបន្ថែម ដែរ ខ្ញុំទទួល​បានសញ្ញាបត្រមួយបន្ថែមទៀតផងកាលពីខែមុន។
ចៅហ្វាយៈ លោកឲ្យខ្ញុំគិតយូរយ៉ាងម៉េចទៅ! លោកដឹងទេ អ្នកឯ​ទៀតក៏មាន​គុណ​​សម្បត្តិដែល​លោក​រៀបរាប់​ទាំងនេះដែរ។ តើលោកដឹងថា លោកមាន​គុណសម្បត្តិអ្វី ដែល​​ពិសេស​ជាងគេទេ?
ឧស្សាហ៍ៈ ខ្ញុំគិតថាខ្ញុំបានរៀបរាប់រួចហើយ។ តើជាអ្វីទៅ ចៅហ្វាយ?
ចៅហ្វាយៈគុណសម្បត្តិរបស់លោក ដែលខ្ញុំកត់សម្គាល់​ជាពិសេសនោះ គឺ លោកយក​​ប្រាក់ខែតិច តែលោកធ្វើការ​បានច្រើនយ៉ាង និង ច្រើនម៉ោង។
ឧស្សាហ៍ៈ ពុទ្ធោ!!!!

Wednesday, January 11, 2012

Joke: Bob and Boss





by Teng Sam An


Bob knocks on the door and enters his boss's room.

Bob: Boss! Are you available for 10 minutes?

Boss: Sure! Can I help you, Steve?

Bob: Well, Boss! Have you been aware of the fact that the living costs is increasing, prices of all commodities are going up, and more people are in tough situation now?

Boss: Yes, I have always been following up the trend. The economy is in recession and the inflation is quite high. You have a good knowledge of economy, Steve! 

Bob: Well, Boss! I don't want to talk about the fact that I am good economics. Hmmm... I want you to review my salary.

Boss: Ah, I couldn't get your point earlier. Well, can you tell me why you deserve pay rise?

Bob: I am confident that I deserve it, Boss. I have been in the company for several years. I have been working hard since the start. I've got little increase for the last few years. And you know, I've also got more workload, and worked longer hour recently. More importantly, I have spent all my weekends to get another degree.... and I have done last month.

Boss: Well, Bob! It is hard to consider your proposed idea. You know.... You are same as others; they have the same qualities and performance as you have mentioned. However, I am so pleased to have you with us. I have noticed a good thing from you. Do you know what is it?

Bob: Er.... I have no idea. I think I have already told you earlier. What is it?

Boss: Aha! The best qualities that you have had are that you've asked for little salary, worked with plenty tasks and workload, never left the office early, and worked in such a stressful condition. ;-)

Bob: Then......... !!!!!!


Tuesday, January 10, 2012

រឿង​កំប្លែងៈ ពាណិជ្ជកម្ម​ទាក់​ទាញ





ប្រែសម្រួលដោយ តេង សំអាន
ប្រភពៈ រឿងកំប្លែងបរទេស

បុគ្គលិក​ផ្នែកលក់ ភេសជ្ជៈ កូឡា ​ខក​ចិត្ត​ម្នាក់​ទើប​ត្រលប់​មក​ពី​បំពេញ​ការងារ​ផ្សព្វផ្សាយ​​នៅ​តំបន់​មជ្ឈឹមបូព៌ា។​ មិត្ត​របស់​គាត់​ម្នាក់​សួរគាត់​ “សម្លាញ់! ហេតុអ្វីបានជាឯង​មិនជោគ​ជ័យក្នុងការលក់ឲ្យជនអារ៉ាប់?”

គាត់​ក៏​ពន្យល់​ “ពេល​ខ្ញុំ​ទទួល​បាន​តំណែង​នៅ​ទីនោះ​ ខ្ញុំ​ជឿ​ជាក់​យ៉ាង​​ខ្លាំង​ថា ខ្ញុំ​នឹង​អាចលក់​បាន​ច្រើន​​នៅ​ទី​នោះ​ ដោយ​សារ​ភេ​សជ្ជៈ​នេះសឹងតែ​គ្មាន​នរណា​ធ្លាប់​ស្គាល់​។ ប៉ុន្តែ​ខ្ញុំ​មានបញ្ហា​ដោយ​សារ​ខ្ញុំ​មិនចេះ​ភាសារ​អារ៉ាប់។ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​គ្រោង​បង្ហាញ​ខ្លឹមសារ​តាម​រយៈបដារូបភាពបី...​​​”

 






បដាទីមួយ ខ្ញុំដាក់រូបបុរសម្នាក់​កំពុង​ដេក​លើ​វាលខ្សាច់​ នឹង អស់​កម្លាំង​យ៉ាង​ខ្លាំង...

បដាទីពីរ ខ្ញុំដាក់រូបបុរសម្នាក់​កំពុង​ផឹក​ភេសជ្ជៈរបស់យើង...

បដាទីបី ខ្ញុំ​ដាក់​រូប​បុរស​ម្នាក់​នោះ​មាន​កម្លាំង​ទាំង​ស្រុង​ឡើង​វិញ” គាត់បន្ថែម។

ឈប់​បន្តិច​ គាត់​ក៏ពន្យល់​បន្ថែម “បន្ទាប់​មក​ខ្ញុំ​ក៏​ផ្សព្វផ្សាយ​រូប​ភាព​ទាំង​នេះ​ នៅ​គ្រប់​តំបន់​គោល​ដៅ​ទាំង​អស់...។”

មិត្តរបស់គាត់​ក៏លាន់​មាត់​ឡើង​ “វាគួរ​តែ​មាន​ប្រសិទ្ធិ​ភាពហើយ...”

គាត់​ក៏តបទៅវិញ​ថា "មែនហើយ...​ វាគួរតែ​ជោគ​ជ័យ .... ​ប៉ុន្តែ​ខ្ញុំ​មិន​បាន​យល់​ដឹង​ថា​ជន​អារ៉ាប់​ គេ​អាន​ពី​ខាង​ស្តាំ​មក​ឆ្វេង!"​

មិត្ត​របស់​គាត់ “អូហ៍!!!!”


Monday, January 9, 2012

រឿង​កំប្លែងៈ ខ្ញុំ​រៀន​មិន​អន់​ជាង​គេ​នោះ​ទេ!





ដោយ តេង សំអាន


ឪពុកៈ មើលចំណាប់ តើកូនរៀនជាប់លេខប៉ុន្មានដែរឆមាសនេះ?
ចំណាប់ៈ ដូចតែលោកប៉ាធ្លាប់បានដឹងហើយ។  
ឪពុកៈ គឺជាប់លេខធំជាងគេទៀតហើយមែនទេ?  
ចំណាប់ៈ បាទ ប៉ា! ខ្ញុំខំរៀនអស់ប៉ុណ្ណឹងហើយ!  
ឪពុកៈខំរៀន ម៉េចក៏នៅតែខ្សោយជាង​គេ រហូតអញ្ចឹង? មើលមើ! មិនដែល​បានលេខនៅលើគេទេ!  
ចំណាប់ៈ តែរាល់ពេល កូនពូកែជាងមនុស្សម្នាក់តើប៉ា។
ឪពុកៈ អ្នកណាគេទៅ ដែលរៀនអន់ជាងឯងទៀតនោះ? ចំណាប់ៈបាទ! មេលោកប៉ា គឺលោកនាយកនោះអី។
ឪពុកៈ ហ្អាក! ម៉េចក៏លោកនាយករៀនចាញ់កូនឯងទៅវិញ? ចំណាប់ៈលោកប៉ាមើលតារាងចំណាត់ ថ្នាក់ទៅមើល។ លោកនាយករៀនអន់ជាងខ្ញុំរហូតហ្នឹង!  
ឪពុកៈ អូហ៍!  កូនពូកែមែន! ចេះទុកមុខ ឲ្យគ្រូប្រចាំថ្នាក់ទៀតហ្ន៎!!!!!!!!!

Sunday, January 8, 2012

Joke: Love is Blind!





by Teng Sam An 


Having been in trouble, a young couple goes to the roof top of a tall building. They decide to commit suicide. The girl asks the boy the jump first; the boy agrees, waves his hand, and jumps. The girl looks down, shakes her head, waves her hand, and says "LOVE IS BLIND."

In the sky, the boy sadly looks up while the girl goes away. The boy, then, opens his parachute and cries "LOVE NEVER DIES."


Saturday, January 7, 2012

រឿង​កំប្លែងៈ កម្រង​កំប្លែង​ខ្លី​ៗ





ចងក្រងដោយ តេង សំអាន


មិនចេះច្នៃ!

បុរសម្នាក់ទើបមកដល់ផ្ទះក៏សួរទៅ ប្រពន្ធ​ថា "អូនអ្ហា! ថ្ងៃនេះ បានម្ហូបអី... បងឃ្លានណាស់!
ប្រពន្ធៈ អូនគ្របទុកឲ្យក្នុងចាន​ឲ្យហើយ។
ប្តីក៏ទៅយកចានដួសបាយ រួចបើកចានម្ហូប ក៏សួរទៅប្រពន្ធវិញ "អូនអ្ហា... អំបិលសុទ្ធហ្នឹង!!"
ប្រពន្ធៈ ចាសបង... គ្រឿងសមុទ្រសុទ្ធ!
ប្តីក៏តបវិញថា "យីអូនឯងនេះ... មានអំបិលហើយក៏មិនចេះច្នៃដែរ។  គ្រាន់តែទៅទិញ​សាច់គោ មួយគីឡួ យកមកប្រឡាក់មក... យើងបានម្ហូបឆ្ងាញ់បាត់ទៅហើយ!!!!"





 
សក់មិនស្កូវទេ!

បុរសពីរនាក់កំពុងជជែកគ្នា។ បុរសម្នាក់ បានពោលទៅមិត្តភក្តិរបស់គាត់ដែលកំពុង ជក់បារី ថា "សម្លាញ់! ឯងដឹងទេ អ្នកស្រាវជ្រាវទើបតែរកឃើញថា អ្នកដែលជក់បារីច្រើនជាង ២ កញ្ចប់ ក្នុង​មួយថ្ងៃ សក់នឹងមិនស្កូវទេ"។ បុរសម្នាក់ទៀតក៏តប "ហាហា.... ជាការពិតឬ? ខ្ញុំដូចជាមិនជឿ​សោះ"។ បុរសទីមួយក៏តបវិញថា "ពិតណាសម្លាញ់! ពីព្រោះពួកគេនឹងស្លាប់មុនពេលសក់ ស្កូវ"៕




សុវត្ថិភាពណាស់!

បុរសម្នាក់កំពុងរកទិញសំបុត្រយន្តហោះ នៅពេលនោះ មាននារីម្នាក់បានដើរមករកគាត់ ហើយ​និយាយថា "លោកពូ! លោកពូជួយទិញសំបុត្រយន្តហោះរបស់ក្រុមហ៊ុនខ្ញុំទៅ"។ គាត់ក៏ឆ្លើយ​ថា  "ក្រុមហ៊ុនរបស់អ្នកនាងដូចជាមាន Record មិនសូវល្អសោះ។ យន្តហោះក៏សុទ្ធតែចាស់ៗ" ។ នារីក៏តបវិញថា "លោកពូ កុំបារម្ភអំពីសុវត្ថិភាពអី។ ថ្វីត្បិតតែយន្តហោះរបស់យើងចាស់ៗ តែអ្នកបើកបររបស់យើងសុទ្ធតែថ្មីៗ"៕





អត់មាននរណានៅផ្ទះ!
នារីម្នាក់បានទូរស័ព្ទ ទៅរកមិត្តប្រុសគាត់ ហើយនិយាយថា "បង! មកផ្ទះខ្ញុំមក គ្មាននរណា​នៅ​ផ្ទះទេ។" បុរសជាសង្សា អរណាស់ ក៏ចេញទៅរកនាង ។ ពេលទៅដល់ គាត់អត់មានឃើញ នរណា​នៅផ្ទះមែន សូម្បីតែសង្សារបស់គាត់!!!







មូសខ្លា!
បុរសម្នាក់កំពុងអង្គុយរងចាំមិត្តស្រីរបស់គាត់។ នៅពេលមិត្តស្រីគាត់មកដល់ នាងក៏សួរទៅ​​គាត់ ថា "បង! បងឯងមកអង្គុយកន្លែងងងឹតអញ្ចឹង មូសមិនខាំបងឯងស្លាប់ហើយទេអ្ហេ?គាត់ក៏ឆ្លើយ ឡើង "ថ្មើរនេះទៅហើយ វាមានតែមូសខ្លាទេ។ អូនឯងដឹងទេ មូសខ្លាវាខាំតែខ្លាទេ វាមិនដែលខាំយើង ឡើយ "៕





Friday, January 6, 2012

រឿង​កំប្លែងៈ អាតូរ៉ូ​ឈ្នះ





ដោយ តេង សំអាន


អ្នកទេសចរណ៍ម្នាក់បានទៅកំសាន្តនៅអេស្ប៉ាញ។ គាត់ចាប់ចិត្តបរិភោគ អាហារនៅភោជនីយដ្ឋាន មួយជា​ពិសេស។ រាល់លើកដែលគាត់ទៅភោជនីយដ្ឋាននោះ គាត់តែងកុម្ម៉ង់ ពងស្វាសគោតូរ៉ូ មិនដែលខាន។ ថ្ងៃមួយ ដូចសព្វដង គាត់បានកុម្ម៉ង់ម្ហូបនេះម្តងទៀត។ នៅពេលដែលគាត់បើក គំរបចានម្ហូប គាត់ភ្ញាក់ផ្អើលបន្តិច រួចក៏ហៅអ្នករត់តុមកសួរ។

អ្នកទេសចរណ៍ៈ តើនេះជាម្ហូបដែលខ្ញុំកុម្ម៉ង់រាល់ដងឬ?
អ្នករត់តុៈ បាទលោក!
អ្នកទេសចរណ៍ៈ ចុះម៉េចក៏ថ្ងៃនេះ តូចជាងរាល់ដង​ឆ្ងាយម្ល៉េះ?
អ្នករត់តុៈ តើថ្ងៃនេះលោកមានបានទៅមើលការសំដែង bull-fighting ទេ?
អ្នកទេសចរណ៍ៈ អត់ទេ! ខ្ញុំរវល់មិនបានទៅទេ។
អ្នករត់តុៈ អូហ៍! អញ្ចឹងតើ បានជាលោកមិនដឹង។ លោកដឹងទេ ថ្ងៃនេះ អាតូរ៉ូ បានយកឈ្នះ។
អ្នកទេសចរណ៍ៈ អញ្ចឹង ម្ហូបនះ.... អ្នកចាញ់???
អ្នករត់តុៈ បាទត្រូវហើយ!!!!!!!


Wednesday, January 4, 2012

រឿង​កំប្លែងៈ ដេក​មិន​លក់





ប្រែសម្រួលដោយ តេង សំអាន


បុរសម្នាក់ដេកមិនលក់ប៉ុន្មានយប់ជាប់ៗគ្នា គាត់ក៏សម្រេចចិត្តទៅរកជំនួយពីគ្រូពេទ្យ។

អ្នកជម្ងឺៈ លោកគ្រូពេទ្យខ្ញុំដេកមិនលក់ប៉ុន្មានយប់ជាប់ៗគ្នាហើយ ខ្ញុំមិនចង់ប្រើថ្នាំងងុយដេកសោះ។ តើលោកគ្រូមានវិធីអាចជួយខ្ញុំបានទេ?

ពេទ្យៈ មាន! លោកសាកល្បងតាមខ្ញុំទៅ។ សូមសាកល្បងបន្ធូរអារម្មណ៍ កុំគិតច្រើនពេក។ នៅ​ពេលរៀប ដេក​ ចូរលោកស្រមៃថា លោកកំពុងរាប់ចៀមលោតផ្លោះរបងចូលក្រោល។ លោក រាប់​ឲ្យ​បាន ប្រហែល ១០០០ ទៅ លោកនឹងដេកលក់មិនខាន។

អ្នកជម្ងឺៈ អរគុណហើយលោកគ្រូ។ ខ្ញុំនឹងសាកល្បងធ្វើតាម!


នៅថ្ងៃបន្ទាប់ បុរសដដែលបានមកជួបគ្រូពេទ្យម្តងទៀត ក្នុងសភាពកាន់តែធ្ងន់ធ្ងរ។

អ្នកជម្ងឺៈ លោកគ្រូ ខ្ញុំធ្វើតាមលោកគ្រូហើយ​ នៅតែដេកមិនលក់ដដែល ហើយថែមទាំង​ធ្ងន់ធ្ងរជាង​មុន ទៀត។ លោកឃើញរង្វង់ភ្នែកខ្ញុំទេ... ឡើងខ្មៅអស់ហើយ។

ពេទ្យៈ លោកពិតជាបានធ្វើតាមខ្ញុំប្រាប់មែនឬ?

អ្នកជម្ងឺៈ បាទ! ប្រាកដណាស់។ ខ្ញុំរាប់ចៀមចាប់តាំងពី ១ រហូតដល់ ៧០០ ឬ ៨០០ ឯណោះ។ ខ្ញុំជិត​ដេក លក់ទៅហើយ ពេលនោះស្រាប់តែមានចៀមមួយចំនួនវាលោតឡើងព្រមៗគ្នា។ ខ្ញុំមិន​ច្បាស់ថា ប៉ុន្មានទេ ក៏វង្វេងអស់រាប់លែងត្រូវទៅ។

ពេទ្យៈ អញ្ចឹង?

អ្នកជម្ងឺៈ ពេលនោះ ខ្ញុំខំគិតរកចំនួនដែលមិនច្បាស់នោះ គិតអស់ពេញមួយយប់ រហូតដល់ពេល មកជួប លោកគ្រូពេទ្យនេះ ក៏នៅតែរាប់មិនត្រូវដែរ។​ ខំប្រឹងអស់ប៉ុណ្នឹងហើយលោកគ្រូ.....

ពេទ្យៈ ?????

Tuesday, January 3, 2012

រឿង​កំប្លែងៈ ថ្លៃ​ដើម​កើន





ដោយ តេង សំអាន


បុរសម្នាក់ជិះម៉ូតូទៅដល់តូបលក់ទឹកកកមួយ រួចប្រាប់ទៅអ្នកលក់ “ឲ្យទឹកកកខ្ញុំ ៣០០០រៀល​មក”។ អ្នកលក់ក៏អារទឹកកក លើកដាក់ ក្នុងស្បោង ហើយហុច​ឲ្យគាត់វិញ។
អ្នកទិញៈ ហ្អាក! ម៉េចក៏ដុំតូចយ៉ាងនេះ។ ខ្ញុំទិញលើកមុន ធំសឹងយួរមិនចង់រួច។
អ្នកលក់ៈ ពេលនេះជាពេលចូលឆ្នាំ... លក់ដាច់ស្ទើររកទឹកកកលក់មិនបានផង។
អ្នកទិញៈ ហ៊ឺ.... បើលក់ដាច់ទៅហើយ ហេតុអ្វីចាំបាច់ឡើងថ្លៃទៀត.... លក់ឲ្យតែ​បាន ច្រើនកាលណាមិនចំណេញច្រើនដូចតែគ្នាទេ?
អ្នកលក់ៈ មិនឡើងថ្លៃមិនបានទេ.... ថ្លៃដើមផលិតកើនឡើងណាលោក!
អ្នកទិញៈ ខ្ញុំគិតថា គ្មានអីកើនឡើងទេ!
អ្នកលក់ៈ លោកមិនយល់ទេ... ទឹកកកធម្មតាត្រូវការរយៈពេលមួយកំណត់ដើម្បីឲ្យវា កក​ ... សមត្ថភាព​រោងចក្រមានកំណត់ ម្ល៉ោះហើយមិនបានផលិតឲ្យលើស​ ត្រៀមបំរុងទុក​ទេ។
អ្នកទិញៈ សមហេតុផលដែរ។ ចុះហេតុអ្វីក៏ថ្លៃកើន?
អ្នកលក់ៈ ដើម្បីផលិតឲ្យបានទាន់ពេល និង គ្រប់តំរូវការ រោងចក្រត្រូវបន្ថយរយៈពេល​ បង្កក... ការបន្ថយនេះហើយធ្វើឲ្យវាឡើងថ្លៃ។
អ្នកទិញៈ តើគេត្រូវប្រើម៉ាស៊ីន បច្ចេកទេសទំនើប ឬ មនុស្សបន្ថែមឬ?
អ្នកលក់ៈ អត់ទេ... គ្រាន់តែបន្ថែមធាតុផ្សំប៉ុណ្ណោះ... គឺគេត្រូវចាក់ជីអ៊ុយរ៉េ បន្ថែម ទើប​ ធ្វើឲ្យវា​ ឆាប់កក បាន។ ម្យ៉ាងទៀត សព្វថ្ងៃ ជីអ៊ុយរ៉េ ក៏ឡើងថ្លៃដែរ។
អ្នកទិញៈ អូហ៍... ទឹកកកក៏ត្រូវការជីដែរឬ?????

Monday, January 2, 2012

រឿង​កំប្លែងៈ សេក​ចេះ​បី​ភាសា





ចងក្រងដោយ តេង សំអាន


បុរសម្នាក់បានចូលទៅកាន់ហាងលក់សត្វចិញ្ចឹមមួយកន្លែង។ គាត់ចាប់អារម្មណ៍ នឹង​សេកមួយ។ អ្នកលក់ៈ លោកពិតជាពូកែរើសមែន លោកដឹងទេ សេកនេះអាចនិយាយបាន ភាសា​ ឯណោះ។ អង់គ្លេស បាវាំង និង ខ្មែរ។
អ្នកទិញៈ អូហ៍ ពិតជាពិសេសមែន។ តើធ្វើម៉េចអាចសាកឲ្យវានិយាយបាន។
អ្នកលក់ៈ បើលោកទាញជើងស្តាំរបស់វា វានឹងនិយាយអង់គ្លេស បើទាញជើង​ខាង​ ឆ្វេង​វានឹងនិយាយបារាំង បើទាញជើងទាំងពីរ វានឹងនិយាយខ្មែរ។
អ្នកទិញៈ ខ្ញុំអាចសាកល្បងបានទេ?
អ្នកលក់ៈ បាទ! បាន!
បុរសនោះក៏ទាញជើងស្តាំ សេកក៏និយាយថា "Good morning sir!"។ គាត់សប្បាយចិត្ត​ណាស់ ក៏ទាញជើងឆ្វេងម្តង សេកនោះក៏និយាយថា "Bonjour monsieur"។ គាត់កាន់​តែពេញចិត្តឡើង ក៏បន្តទាញជើងទាំងពីរម្តង សេកក៏ស្រែកឡើង "ប្រយ័ត្នធ្លាក់អញ អាប្រកាច់!"

Sunday, January 1, 2012

រឿង​កំប្លែងៈ ល្ងង់​ដូច​គោ





ចងក្រងដោយ តេង សំអាន 


ចំណាប់ រៀនកាន់តែខ្សោយទៅពីមួយថ្ងៃ ទៅមួយថ្ងៃ ។ ថ្ងៃមួយឪពុករបស់វា បានចំណាយ​ពេល​របស់​គាត់ ដើម្បីបង្រៀនវា អំពីការគណនា។

ឪពុកៈ មើល ចំណាប់ ៨ ប្រាំបួនដង ស្មើនឹងប៉ុន្មាន?

ចំណាប់ៈ បាទប៉ា ៧២។

ឪពុកៈ ល្អ! ចុះ ៨ ប្រាំពីរដង?

ចំណាប់ៈ បាទប៉ា ៥៤។

ឪពុកៈ ហ្អឺ! ឲ្យទៅរៀនយូរហើយ មេលេខក៏មិនចាំ។ អញ្ចឹងបានជាធ្វើលំហាត់មិនត្រូវ សោះ។ ឯងនេះ ល្ងង់ព្រៀបដូចគោ អញ្ចឹង!

ចំណាប់ៈ ប៉ាឯងចេះតែថា។  ព្រាប ឯណាដូចគោនោះ ព្រាប ដូចលលកសោះហ្នឹងហ្អា!

ឪពុកៈ ??????