ថ្ងៃមួយអ្នករត់ម៉ូតូឌុបម្នាក់កំពុងដឹកភ្ញៀវអឺរ៉ុបម្នាក់ នៅពេលនោះមានមិត្តម្នាក់ដែលចតតាមផ្លូវបានឃើញក៏ស្រែកសួរ "
តើឯងកំពុងទៅណា?"។ គាត់ក៏ឆ្លើយឡើង "
អញ ដឹកស្វានេះទៅទម្លាក់នៅវត្តភ្នំបន្តិចសិន។" នៅពេលទៅដល់គាត់ឈប់ ហើយភ្ញៀវរបស់គាត់ក៏ចុះហើយដើរចេញ គាត់ក៏ពោលឡើង "សឺ! សឺ! មិនទាន់ឲ្យលុយខ្ញុំទេ!"។ ភ្ញៀវបរទេសឆ្លើយទៅគាត់វិញ "
លុយឬ? សុំទោស! ស្វាអត់ចេះចាយលុយទេ!"៕
No comments:
Post a Comment