Saturday, July 27, 2013

រៀនធ្វើអ្វី? (កំប្លែង)





សិស្ស​មួយ​ក្រុម​កំពុង​តែ​លេង​បាល់ទះ នៅក្នុង​សាលា​នៅ​ព្រឹក​មួយ។ ពេល​កំពុង​លេង​ស្រាប់​តែ​លោក​គ្រូ​ម្នាក់​ដើរ​កាត់​ហើយ​ក៏​សួរ​ថា "ប្អូន​ៗ​ឯង​អត់រៀន​ទេ​ឬ?"
សិស្ស​ៗក៏​តប​វិញៈ បាទ! អត់​រៀន​ទេ​លោកគ្រូ ម៉ោង​លីប។
លោកគ្រូៈ ហើយ​ក៏​មិន​ខំរៀន​ ហើយ​នាំ​គ្នា​លេង​បាល់​ទៅ​វិញ?
នៅ​ពេល​នោះ​មាន​សិ្ស​ជ្រលើម​ម្នាក់​ពោល​ឡើងៈ បាទលោកគ្រូ! រៀន​ធ្វើអ្វី បើ​ចៅហ្វាយស្រុក ចៅ​ហ្វាយ​ខេត្ត​មានអស់​ហើយ​ហ្នឹង!

លោក​គ្រូ​ក៏​ទាល់​មិន​ដឹង​តប​ថា​ម៉េច​ ក៏​ដើរ​បន្ត​ទៅ​ផ្ទះ​ស្នាក់​នៅ​នៅ​ក្នុង​សាលា​នោះ​ដែរ។ មួយ​សន្ទុះ​គាត់​ក៏​ដើរ​ចេញ​មក​វិញ​ហើយ​មក​ដល់​ឈប់​កន្លែង​លេងបាល់​ ហើយ​ក៏​ដើរ​ទៅ​ជិត​សិស្ស​ជ្រលើម​រួច​យក​ជើង​ទាត់​កំប៉េះ​គូថ​បែប​លេង​សើច​ហើយ​ប្រាប់​ថាៈ ចុះ​អូន​ឯង​លេង​បាល់​ធ្វើអ្វី បើ​កីឡាករ​ល្អ​ៗ​មាន​អស់​ហើយ​ហ្នឹង។
សិស្ស​ជ្រលើមៈ :-D!!!

No comments: