Wednesday, September 18, 2013
មេដឹកនាំផ្តាច់ការ
ថ្ងៃមួយមានមេដឹកនាំផ្តាច់ការម្នាក់បានធ្វើដំណើរតាមឧត្ថម្ភាគចក្រ ជាមួយនឹងមន្ត្រីសំខាន់ៗរបស់គាត់។ នៅពេលនោះ ពួកគាត់ក៏បាននិយាយពីវិធីដែលធ្វើឲ្យប្រជាជនសប្បាយចិត្ត។
មន្រ្តីដៃស្តាំរបស់គាត់ បានទាញយកក្រដាសប្រាក់ ១០០ ដុល្លាររួចទម្លាក់ចុះក្រោម ហើយនិយាយថា "អ្វីដែលខ្ញុំបានធ្វើ អាចធ្វើឲ្យមនុស្សម្នាក់សប្បាយចិត្តដែរ។"
មន្ត្រីដៃឆ្វេង ក៏ទាញយកក្រដាសប្រាក់ ១០ ដុល្លារចំនួន ១០ សន្លឹក បាចចុះក្រោម រួចនិយាយថា "អ្វីដែលខ្ញុំបានធ្វើ អាចធ្វើឲ្យមនុស្ស ១០ នាក់សប្បាយចិត្ត។"
ក្រោយឃើញកូនចៅធ្វើដូច្នោះ ជនផ្តាច់ការក៏ហូតយកក្រដាសប្រាក់ ១ ដុល្លារចំនួន ១០០ សន្លឹក បាចចុះក្រោម រួចនិយាយថា "អ្វីដែលខ្ញុំបានធ្វើ អាចធ្វើឲ្យមនុស្សដល់ទៅ ១០០ នាក់សប្បាយចិត្ត។"
ការសន្ទនាបានឮទៅដល់អ្នកបើកយន្តហោះ។ ម្នាក់ដែលទើសចិត្តនឹងសំដីចៅហ្វាយនាយខ្លាំងក៏លាន់មាត់ទៅកាន់សហការីរបស់គាត់ថា "បើយើងទម្លាក់តែអាប្រាំ ប្រាំមួយនាក់នេះចុះ យើងនឹងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់សប្បាយចិត្តមិនទេ។"
Subscribe to:
Post Comments (Atom)
No comments:
Post a Comment