Friday, November 1, 2013
មន្ទិល និងអំពើល្អ
ថ្ងៃមួយយុវជនម្នាក់ បានធ្វើដំណើរតាមរទេះសេះ។ គាត់អង្គុយជិតជីដូនម្នាក់។ ពេលធ្វើដំណើរបានមួយសន្ទុះ គាត់ក៏ផ្តើមសួរទៅកាន់ជីដូន “លោកយាយ អញ្ជើញទៅណាដែរ?” លោកយាយក៏តបថា “យាយនាំកូនចៅទៅធ្វើបុណ្យនៅឯវត្ត។” យុវជនក៏និយាយបន្ត “លោកយាយ! ខ្ញុំល្បីថាការចាត់ចែងចំណាយនៅវត្តនោះ ធ្វើមិនបានត្រឹមត្រូវទេ។ មានអ្នកលួចកឹបកេងយកបច្ច័យ។ លោកយាយទៅធ្វើបុណ្យនៅទីនោះធ្វើអ្វីទៅ? អ្វីដែលលោកយាយធ្វើមិនបានកើតជាផលអ្វីទេ? សម័យនេះមានអ្នកយកបុណ្យធ្វើជំនួញ។”
“ចៅប្រុស! យាយក៏ដឹងខ្លះដែរ។ តែបើយាយនៅតែមានមន្ទិល និងក្តីទោមនស្សនឹងទានដែលយាយធ្វើថាគេនឹងយកទៅប្រើប្រាស់បែបណា យាយប្រាកដជាខកខានមិនបានធ្វើបុណ្យឡើយ។ បើយើងចង់ធ្វើទាន យើងត្រូវជម្រះមន្ទិលទាំងអស់ជាមុន។”
“អរគុណលោកយាយ! ចៅយល់ហើយ។”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment