Monday, January 2, 2012

រឿង​កំប្លែងៈ សេក​ចេះ​បី​ភាសា





ចងក្រងដោយ តេង សំអាន


បុរសម្នាក់បានចូលទៅកាន់ហាងលក់សត្វចិញ្ចឹមមួយកន្លែង។ គាត់ចាប់អារម្មណ៍ នឹង​សេកមួយ។ អ្នកលក់ៈ លោកពិតជាពូកែរើសមែន លោកដឹងទេ សេកនេះអាចនិយាយបាន ភាសា​ ឯណោះ។ អង់គ្លេស បាវាំង និង ខ្មែរ។
អ្នកទិញៈ អូហ៍ ពិតជាពិសេសមែន។ តើធ្វើម៉េចអាចសាកឲ្យវានិយាយបាន។
អ្នកលក់ៈ បើលោកទាញជើងស្តាំរបស់វា វានឹងនិយាយអង់គ្លេស បើទាញជើង​ខាង​ ឆ្វេង​វានឹងនិយាយបារាំង បើទាញជើងទាំងពីរ វានឹងនិយាយខ្មែរ។
អ្នកទិញៈ ខ្ញុំអាចសាកល្បងបានទេ?
អ្នកលក់ៈ បាទ! បាន!
បុរសនោះក៏ទាញជើងស្តាំ សេកក៏និយាយថា "Good morning sir!"។ គាត់សប្បាយចិត្ត​ណាស់ ក៏ទាញជើងឆ្វេងម្តង សេកនោះក៏និយាយថា "Bonjour monsieur"។ គាត់កាន់​តែពេញចិត្តឡើង ក៏បន្តទាញជើងទាំងពីរម្តង សេកក៏ស្រែកឡើង "ប្រយ័ត្នធ្លាក់អញ អាប្រកាច់!"