ចងក្រងដោយ តេង សំអាន
មិនចេះច្នៃ!
បុរសម្នាក់ទើបមកដល់ផ្ទះក៏សួរទៅ ប្រពន្ធថា "អូនអ្ហា! ថ្ងៃនេះ បានម្ហូបអី... បងឃ្លានណាស់!"
ប្រពន្ធៈ អូនគ្របទុកឲ្យក្នុងចានឲ្យហើយ។
ប្តីក៏ទៅយកចានដួសបាយ រួចបើកចានម្ហូប ក៏សួរទៅប្រពន្ធវិញ "អូនអ្ហា... អំបិលសុទ្ធហ្នឹង!!"
ប្រពន្ធៈ ចាសបង... គ្រឿងសមុទ្រសុទ្ធ!
ប្តីក៏តបវិញថា "យីអូនឯងនេះ... មានអំបិលហើយក៏មិនចេះច្នៃដែរ។ គ្រាន់តែទៅទិញសាច់គោ មួយគីឡួ យកមកប្រឡាក់មក... យើងបានម្ហូបឆ្ងាញ់បាត់ទៅហើយ!!!!"
ប្រពន្ធៈ អូនគ្របទុកឲ្យក្នុងចានឲ្យហើយ។
ប្តីក៏ទៅយកចានដួសបាយ រួចបើកចានម្ហូប ក៏សួរទៅប្រពន្ធវិញ "អូនអ្ហា... អំបិលសុទ្ធហ្នឹង!!"
ប្រពន្ធៈ ចាសបង... គ្រឿងសមុទ្រសុទ្ធ!
ប្តីក៏តបវិញថា "យីអូនឯងនេះ... មានអំបិលហើយក៏មិនចេះច្នៃដែរ។ គ្រាន់តែទៅទិញសាច់គោ មួយគីឡួ យកមកប្រឡាក់មក... យើងបានម្ហូបឆ្ងាញ់បាត់ទៅហើយ!!!!"
សក់មិនស្កូវទេ!
បុរសពីរនាក់កំពុងជជែកគ្នា។ បុរសម្នាក់ បានពោលទៅមិត្តភក្តិរបស់គាត់ដែលកំពុង ជក់បារី ថា "សម្លាញ់! ឯងដឹងទេ អ្នកស្រាវជ្រាវទើបតែរកឃើញថា អ្នកដែលជក់បារីច្រើនជាង ២ កញ្ចប់ ក្នុងមួយថ្ងៃ សក់នឹងមិនស្កូវទេ"។ បុរសម្នាក់ទៀតក៏តប "ហាហា.... ជាការពិតឬ? ខ្ញុំដូចជាមិនជឿសោះ"។ បុរសទីមួយក៏តបវិញថា "ពិតណាសម្លាញ់! ពីព្រោះពួកគេនឹងស្លាប់មុនពេលសក់ ស្កូវ"៕
សុវត្ថិភាពណាស់!
បុរសម្នាក់កំពុងរកទិញសំបុត្រយន្តហោះ នៅពេលនោះ មាននារីម្នាក់បានដើរមករកគាត់ ហើយនិយាយថា "លោកពូ! លោកពូជួយទិញសំបុត្រយន្តហោះរបស់ក្រុមហ៊ុនខ្ញុំទៅ"។ គាត់ក៏ឆ្លើយថា "ក្រុមហ៊ុនរបស់អ្នកនាងដូចជាមាន Record មិនសូវល្អសោះ។ យន្តហោះក៏សុទ្ធតែចាស់ៗ" ។ នារីក៏តបវិញថា "លោកពូ កុំបារម្ភអំពីសុវត្ថិភាពអី។ ថ្វីត្បិតតែយន្តហោះរបស់យើងចាស់ៗ តែអ្នកបើកបររបស់យើងសុទ្ធតែថ្មីៗ"៕
អត់មាននរណានៅផ្ទះ!
មូសខ្លា!
បុរសម្នាក់កំពុងអង្គុយរងចាំមិត្តស្រីរបស់គាត់។ នៅពេលមិត្តស្រីគាត់មកដល់ នាងក៏សួរទៅគាត់ ថា "បង! បងឯងមកអង្គុយកន្លែងងងឹតអញ្ចឹង មូសមិនខាំបងឯងស្លាប់ហើយទេអ្ហេ?" គាត់ក៏ឆ្លើយ ឡើង "ថ្មើរនេះទៅហើយ វាមានតែមូសខ្លាទេ។ អូនឯងដឹងទេ មូសខ្លាវាខាំតែខ្លាទេ វាមិនដែលខាំយើង ឡើយ "៕
No comments:
Post a Comment