ដោយ តេង សំអាន
អ្នកទេសចរណ៍ម្នាក់បានទៅកំសាន្តនៅអេស្ប៉ាញ។ គាត់ចាប់ចិត្តបរិភោគ អាហារនៅភោជនីយដ្ឋាន មួយជាពិសេស។ រាល់លើកដែលគាត់ទៅភោជនីយដ្ឋាននោះ គាត់តែងកុម្ម៉ង់ ពងស្វាសគោតូរ៉ូ មិនដែលខាន។ ថ្ងៃមួយ ដូចសព្វដង គាត់បានកុម្ម៉ង់ម្ហូបនេះម្តងទៀត។ នៅពេលដែលគាត់បើក គំរបចានម្ហូប គាត់ភ្ញាក់ផ្អើលបន្តិច រួចក៏ហៅអ្នករត់តុមកសួរ។
អ្នករត់តុៈ បាទលោក!
អ្នកទេសចរណ៍ៈ ចុះម៉េចក៏ថ្ងៃនេះ តូចជាងរាល់ដងឆ្ងាយម្ល៉េះ?
អ្នករត់តុៈ តើថ្ងៃនេះលោកមានបានទៅមើលការសំដែង bull-fighting ទេ?
អ្នកទេសចរណ៍ៈ អត់ទេ! ខ្ញុំរវល់មិនបានទៅទេ។
អ្នករត់តុៈ អូហ៍! អញ្ចឹងតើ បានជាលោកមិនដឹង។ លោកដឹងទេ ថ្ងៃនេះ អាតូរ៉ូ បានយកឈ្នះ។
អ្នកទេសចរណ៍ៈ អញ្ចឹង ម្ហូបនះ.... អ្នកចាញ់???
អ្នករត់តុៈ បាទត្រូវហើយ!!!!!!!
No comments:
Post a Comment