Tuesday, January 10, 2012

រឿង​កំប្លែងៈ ពាណិជ្ជកម្ម​ទាក់​ទាញ





ប្រែសម្រួលដោយ តេង សំអាន
ប្រភពៈ រឿងកំប្លែងបរទេស

បុគ្គលិក​ផ្នែកលក់ ភេសជ្ជៈ កូឡា ​ខក​ចិត្ត​ម្នាក់​ទើប​ត្រលប់​មក​ពី​បំពេញ​ការងារ​ផ្សព្វផ្សាយ​​នៅ​តំបន់​មជ្ឈឹមបូព៌ា។​ មិត្ត​របស់​គាត់​ម្នាក់​សួរគាត់​ “សម្លាញ់! ហេតុអ្វីបានជាឯង​មិនជោគ​ជ័យក្នុងការលក់ឲ្យជនអារ៉ាប់?”

គាត់​ក៏​ពន្យល់​ “ពេល​ខ្ញុំ​ទទួល​បាន​តំណែង​នៅ​ទីនោះ​ ខ្ញុំ​ជឿ​ជាក់​យ៉ាង​​ខ្លាំង​ថា ខ្ញុំ​នឹង​អាចលក់​បាន​ច្រើន​​នៅ​ទី​នោះ​ ដោយ​សារ​ភេ​សជ្ជៈ​នេះសឹងតែ​គ្មាន​នរណា​ធ្លាប់​ស្គាល់​។ ប៉ុន្តែ​ខ្ញុំ​មានបញ្ហា​ដោយ​សារ​ខ្ញុំ​មិនចេះ​ភាសារ​អារ៉ាប់។ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​គ្រោង​បង្ហាញ​ខ្លឹមសារ​តាម​រយៈបដារូបភាពបី...​​​”

 






បដាទីមួយ ខ្ញុំដាក់រូបបុរសម្នាក់​កំពុង​ដេក​លើ​វាលខ្សាច់​ នឹង អស់​កម្លាំង​យ៉ាង​ខ្លាំង...

បដាទីពីរ ខ្ញុំដាក់រូបបុរសម្នាក់​កំពុង​ផឹក​ភេសជ្ជៈរបស់យើង...

បដាទីបី ខ្ញុំ​ដាក់​រូប​បុរស​ម្នាក់​នោះ​មាន​កម្លាំង​ទាំង​ស្រុង​ឡើង​វិញ” គាត់បន្ថែម។

ឈប់​បន្តិច​ គាត់​ក៏ពន្យល់​បន្ថែម “បន្ទាប់​មក​ខ្ញុំ​ក៏​ផ្សព្វផ្សាយ​រូប​ភាព​ទាំង​នេះ​ នៅ​គ្រប់​តំបន់​គោល​ដៅ​ទាំង​អស់...។”

មិត្តរបស់គាត់​ក៏លាន់​មាត់​ឡើង​ “វាគួរ​តែ​មាន​ប្រសិទ្ធិ​ភាពហើយ...”

គាត់​ក៏តបទៅវិញ​ថា "មែនហើយ...​ វាគួរតែ​ជោគ​ជ័យ .... ​ប៉ុន្តែ​ខ្ញុំ​មិន​បាន​យល់​ដឹង​ថា​ជន​អារ៉ាប់​ គេ​អាន​ពី​ខាង​ស្តាំ​មក​ឆ្វេង!"​

មិត្ត​របស់​គាត់ “អូហ៍!!!!”


No comments: