Wednesday, January 4, 2012

រឿង​កំប្លែងៈ ដេក​មិន​លក់





ប្រែសម្រួលដោយ តេង សំអាន


បុរសម្នាក់ដេកមិនលក់ប៉ុន្មានយប់ជាប់ៗគ្នា គាត់ក៏សម្រេចចិត្តទៅរកជំនួយពីគ្រូពេទ្យ។

អ្នកជម្ងឺៈ លោកគ្រូពេទ្យខ្ញុំដេកមិនលក់ប៉ុន្មានយប់ជាប់ៗគ្នាហើយ ខ្ញុំមិនចង់ប្រើថ្នាំងងុយដេកសោះ។ តើលោកគ្រូមានវិធីអាចជួយខ្ញុំបានទេ?

ពេទ្យៈ មាន! លោកសាកល្បងតាមខ្ញុំទៅ។ សូមសាកល្បងបន្ធូរអារម្មណ៍ កុំគិតច្រើនពេក។ នៅ​ពេលរៀប ដេក​ ចូរលោកស្រមៃថា លោកកំពុងរាប់ចៀមលោតផ្លោះរបងចូលក្រោល។ លោក រាប់​ឲ្យ​បាន ប្រហែល ១០០០ ទៅ លោកនឹងដេកលក់មិនខាន។

អ្នកជម្ងឺៈ អរគុណហើយលោកគ្រូ។ ខ្ញុំនឹងសាកល្បងធ្វើតាម!


នៅថ្ងៃបន្ទាប់ បុរសដដែលបានមកជួបគ្រូពេទ្យម្តងទៀត ក្នុងសភាពកាន់តែធ្ងន់ធ្ងរ។

អ្នកជម្ងឺៈ លោកគ្រូ ខ្ញុំធ្វើតាមលោកគ្រូហើយ​ នៅតែដេកមិនលក់ដដែល ហើយថែមទាំង​ធ្ងន់ធ្ងរជាង​មុន ទៀត។ លោកឃើញរង្វង់ភ្នែកខ្ញុំទេ... ឡើងខ្មៅអស់ហើយ។

ពេទ្យៈ លោកពិតជាបានធ្វើតាមខ្ញុំប្រាប់មែនឬ?

អ្នកជម្ងឺៈ បាទ! ប្រាកដណាស់។ ខ្ញុំរាប់ចៀមចាប់តាំងពី ១ រហូតដល់ ៧០០ ឬ ៨០០ ឯណោះ។ ខ្ញុំជិត​ដេក លក់ទៅហើយ ពេលនោះស្រាប់តែមានចៀមមួយចំនួនវាលោតឡើងព្រមៗគ្នា។ ខ្ញុំមិន​ច្បាស់ថា ប៉ុន្មានទេ ក៏វង្វេងអស់រាប់លែងត្រូវទៅ។

ពេទ្យៈ អញ្ចឹង?

អ្នកជម្ងឺៈ ពេលនោះ ខ្ញុំខំគិតរកចំនួនដែលមិនច្បាស់នោះ គិតអស់ពេញមួយយប់ រហូតដល់ពេល មកជួប លោកគ្រូពេទ្យនេះ ក៏នៅតែរាប់មិនត្រូវដែរ។​ ខំប្រឹងអស់ប៉ុណ្នឹងហើយលោកគ្រូ.....

ពេទ្យៈ ?????