Tuesday, February 7, 2012

ការ​សន្យា​និង​សីលធម៌





ប្រែសម្រួលដោយៈ តេង សំអាន
ប្រភពៈ រឿងនិទានបរទេស

គ្រាមួយ មានស្ត្រីចំណាស់​ និងមានទ្រព្យសម្បត្តិម្នាក់។ គាត់មានជម្ងឺភ្នែក ដែលធ្វើឲ្យ​គាត់ពុំ​អាច​មើល​អ្វី​ឃើញ។ គាត់ប្រកាស​រកគ្រូពេទ្យ ដើម្បីព្យាបាល​ ដោយ​សន្យា​នឹង ផ្តល់កម្រៃ​យ៉ាងច្រើនដល់​អ្នកដែល​ព្យាបាលភ្នែក​គាត់ជា។

គ្រានោះ​ មានគ្រូពេទ្យម្នាក់​ធានាព្យាបាលភ្នែក​របស់គាត់។ គ្រូពេទ្យនោះ មកព្យាបាល ជា​រៀង​រាល់​ថ្ងៃ។ គាត់បានពន្យាពេល​ធ្វើឲ្យភ្នែកស្រ្តីចំណាស់សះស្បើយ ដោយគាត់ តែងជញ្ជូន ​គ្រឿង​សង្ហារឹម​មានតម្លៃ​របស់លោកយាយចំណាស់នៅរៀងរាល់​ពេល​ដែល​គាត់ មកព្យាបាល។

គាត់ជញ្ជូន​រហូតដល់​អស់​របស់​មានតម្លៃ។ ពេលនោះ​ភ្នែករបស់ស្ត្រីចំណាស់ក៏សះ​ស្បើយ។ ពេលនោះ​គ្រូពេទ្យរូបនោះ​បានទាមទារ​ថ្លៃព្យាបាល​ដូច​ដែលបានសន្យា។ ស្រ្តីចំណាស់ មិនព្រម​បង់ថ្លៃព្យាបាលទៅតាមការសន្យាឡើយ។ ពេលនោះគ្រូពេទ្យ រូបនោះក៏ទៅប្តឹង។

ចៅក្រម​​ក៏សួរទៅស្ត្រីចំណាស់ពីមូលហេតុ​ដែលគាត់មិនព្រម​បង់ថ្លៃព្យាបាល​ទៅតាមការ​សន្យា។ គាត់់ក៏ឆ្លើយទៅចៅក្រម​ថា “ខ្ញុំមិនបង់ទេ ព្រោះលោកគ្រូពេទ្យ​ព្យាបាលខ្ញុំមិនជា​ឡើយ”។ ចៅក្រម​ក៏​ដណ្តឹង​សួរទៀតថា “តែ​លោកយាយ​អាចមើលឃើញវិញហើយតើ!” គ្រូពេទ្យ កាល​បើ​បាន​ឮ​សំណួរ​នេះ មានអារម្មណ៍សប្បាយយ៉ាងខ្លាំង។ លោកយាយ​ក៏តបវិញថា “ពិតមែនតែខ្ញុំមើលឃើញ តែ​មិន​មែនជាសះស្បើយទាំងស្រុងឡើយ លោកចៅក្រម។ ខ្ញុំមិនទាន់មើល​ឃើញ គ្រឿងសង្ហារឹម​មាន​តម្លៃ​របស់​ខ្ញុំនៅឡើយទេ! ”

ចៅក្រមក៏សម្រេចឲ្យលោកយាយឈ្នះក្តីនោះ៕

1 comment:

Anonymous said...

គ្រាមួយ មានស្ត្រីចំណាស់​ និងមានទ្រព្យសម្បត្តិម្នាក់។ គាត់មានជម្ងឺភ្នែក ដែលធ្វើឲ្យ​គាត់ពុំ​អាច​មើល​អ្វី​ឃើញ។ គាត់ប្រកាស​រកគ្រូពេទ្យ ដើម្បីព្យាបាល​ ដោយ​សន្យា​នឹង ផ្តល់កម្រៃ​យ៉ាងច្រើនដល់​អ្នកដែល​ព្យាបាលភ្នែក​គាត់ជា។
lawn dresses wholesale
pakistani lawn suits wholesale in pakistan