ដោយៈ សំអាន
អត្ថបទដកស្រង់ចេញពី Organizational Behavior
អ្វីជាការពេញចិត្តចំពោះការងារ?
ជាឥរិយាបទទូទៅ របស់បុគ្គលចំពោះ ការងាររបស់ខ្លួន។ វាជាបណ្តុំ នៃអារម្មណ៍ និងទស្សនៈ
នៃបុគ្គល ចំពោះការងារ។ ភាពផ្ទុយនៃ ភាពមិនពេញចិត្ត
មិនភាពពេញចិត្តឡើយ ប៉ុន្តែជាភាពគ្មានការពេញចិត្ត។
បានន័យថា យើងមិនអាច ធ្វើឲ្យបុគ្គលម្នាក់ ពេញចិត្តទាំងស្រុងឡើង ប៉ុន្តែយើងអាចកាត់បន្ថយភាព
មិនពេញ ចិត្តរបស់គាត់។
ហេតុអ្វីត្រូវស្វែងយល់ពីការមិនពេញចិត្តរបស់និយោជិក
បើនិយោជិកពេញចិត្ត ផលិតភាព ភាពស្មោះត្រង់ និង ការខិតខំដើម្បីអង្គភាពមានលក្ខណៈល្អប្រសើរ។ ផ្ទុយមកវិញ
- បើនិយោជិកមិនពេញចិត្ត ផលិតភាពអាចនឹងធ្លាក់ចុះ
- បើនិយោជិកមិនពេញចិត្ត អតិថិជនក៏អាចមិនពេញចិត្តដែរ
- បើនិយោជិកមិនពេញចិត្ត អត្រាអវត្តមាន ឬ ការយឺតយ៉ាវនិងកើនឡើង
- បើនិយោជិកមិនពេញចិត្ត អត្រាលាលែងការងារនឹងកើនឡើង
ឥរិយាបទ បង្ហាញពីការមិនពេញចិត្តចំពោះការងារ
ការចាកចេញ
ជាឥរិយាបទសំដៅទៅ ការចាកចេញពីការងារ។ ឧទាហរណ៍ដូចជា
ការរកតំណែងថ្មី ការងារថ្មី ឬលាលែង ពីការងារ។
សម្លេង
ព្យាយាមយ៉ាងសកម្ម និង បែបស្ថាបនា ដើម្បីកែប្រែស្ថានភាព ដូចជា ឲ្យយោបល់ដើម្បីកែលម្អ ពិភាក្សា បញ្ហាជាមួយថ្នាក់លើ ចងជាក្រុមដើម្បីពិភាក្សា។ល។
សម្ងំ
រងចាំ ដោយមានភាពសុទិដ្ឋិនិយម ប៉ុន្តែ មិនធ្វើសកម្មភាពណាមួយ ឲ្យបរិយាកាស ឬ ស្ថានភាពមានភាពល្អប្រសើរឡើង ដូចជាព្យាយាមការពារអង្គភាពពីការរិះគន់ពីខាងក្រៅ ជឿជាក់ថាថ្នាក់លើ និង អ្នកដឹកនាំកំពុងតែធ្វើកិច្ចការដែលត្រឹមត្រូវ។
បណ្តោយ ឬលែងខ្វល់
លែងខ្វាយខ្វល់ ហើយ ទុកឲ្យស្ថានភាពកាន់តែអាក្រក់ ឬធ្ងន់ធ្ងរឡើង ដូចជាឧស្សាហ៍ចូលធ្វើការយឺត យ៉ាវ លែងខំប្រឹង មិនខ្វល់ពីការធ្វើខុស ។ល។
ចាកចេញ និងលែងខ្វល់ ជាឥរិយាបទដែលមានឥទ្ធិពលលើការបំពេញការងារដូចជា ផលិតភាព អវត្តមាន
និង ការលាលែង។ សម្លេង និង សម្ងំ ជាឥរិយាបទមានលក្ខណៈស្ថាបនា ដែលពេលខ្លះជួយឲ្យបុគ្គលទាំងនោះ
អត់ធ្មត់ ទៅនឹងស្ថានភាពមិនសមប្រកប ឬការលម្អលក្ខខណ្ឌការងារឲ្យបានប្រសើរឡើង។
វិធានការណ៍ដោះស្រាយចំពោះការមិនពេញចិត្តចំពោះការងារ
ការងារដែលមានសម្ពាធផ្លូវចិត្ត
បន្ថយការដាក់សម្ពាធផ្លូវចិត្ត ដូចជា ការគម្រាមបណ្តេញចេញ ឬ កាត់បន្ថយអត្ថប្រយោជន៍ផ្សេងៗ
ការប្រើឲ្យធ្វើការ ដែលមានលក្ខណៈបុគ្គល ការផ្តល់ការងារដែលត្រូវប្រឈមមុខនឹងអ្នករួមការងារ
ជាមួយគ្នា ជាដើម។ ផ្ទុយមកវិញ អ្នកគ្រប់គ្រងត្រូវផ្តល់ការលើក ទឹកចិត្ត ជំរុញឲ្យមានការពិភាក្សាផ្ទាល់ ពន្យល់ឲ្យយល់ពីស្ថានភាព និងគោលបំណងរបស់អង្គភាព ឲ្យបានច្បាស់លាស់។
ការផ្តល់លាភសក្ការៈ
ត្រូវផ្តល់លាភសក្ការៈ ដូចជាប្រាក់ខែ ប្រាក់រង្វាន់ និង អត្ថប្រយោជន៍ឲ្យមានលក្ខណៈសមភាព
ទៅតាម មុខតំណែង បន្ទុកការងារ និង ចំណេះដឹង ឬជំនាញ។ ការផ្តល់ឲ្យនេះ ក៏ត្រូវថ្លឹងថ្លែង
ជាមួយនឹងការផ្តល់ ឲ្យពីអង្គភាពផ្សេង ឬក្រៅ កុំឲ្យមានគម្លាតឆ្ងាយពីគ្នាពេក ពីព្រោះថានិយោជិក
តែងថ្លឹងថ្លែងអ្វីដែលគេ ទទួលបានជាដំបូងធៀបនឹងអ្នករួមការងារ បន្ទាប់មកធៀបនឹងអ្នកដែលគេស្គាល់ដូចជាមិត្តភក្តិ
សាច់ញាតិ អតិថិជន ជាដើម។
លក្ខខណ្ឌការងារសមស្រប
កែលម្អលក្ខខណ្ឌការងារឲ្យបានប្រសើរឡើង ដូចជាបង្កើតបរិយាកាសឲ្យអ្នករួមការងារមានកិច្ចសហការ ដោយពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិក
និងកាត់បន្ថយជម្លោះតួនាទី។ លើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ហើយកាត់បន្ថយការរើងអើង លើភេទ
ជាតិសាសន៍ អាយុ ទស្សនៈ ប្រវត្តិផ្ទាល់ខ្លួន បញ្ហាបុគ្គល កាយសម្បទា។ល។ ពិចារណាអំពីការចល័តការងារពីកន្លែងផ្សេងៗគ្នាក្នុងអង្គភាព
កុំឲ្យមានច្រំដែលរាប់ឆ្នាំ ដែលធ្វើឲ្យធុញថប់ចំពោះការងារ។ លើសពីនេះ អង្គភាពត្រូវបង្កើនធនធានដែលជាតម្រូវការចាំបាច់របស់អង្គភាពផងដែរ
ដូចជា ការបំពាក់ បច្ចេកវិទ្យាឲ្យបានល្អជាងមុន ការបំពាក់សម្ភារៈប្រើប្រាស់ និងការផ្គត់ផ្គង់សេវាពាក់ព័ន្ធឲ្យបានប្រសើរ
ឡើង។
ការផ្តល់ការងារ និង តម្លើងតួនាទី
ត្រូវផ្តល់ការងារឲ្យស្របទៅតាមសមត្ថភាព ជំនាញ បទពិសោធន៍ និង បុគ្គលិកលក្ខណៈដែលនិយោជិកមាន។ ការតម្លើង តួនាទីទៀតសោត ត្រូវធ្វើឡើងដោយមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់នឹងត្រឹមត្រូវ។
ការលើកទឹកចិត្ត
ការសរសើរពីថ្នាក់លើ ជាកម្លាំងជម្រុញយ៉ាងសំខាន់ ដែលធ្វើឲ្យនិយោជកពេញចិត្ត
និងខិតខំបំពេញការងាររបស់ខ្លួន។ ការសរសើរ ត្រូវមានភាពស្មោះត្រង់ និង ពិត បើមិនដូច្នោះ
វាក្លាយទៅជាការភូតកុហក ការបញ្ឆោត ឬជាការឌឺដងទៅវិញ។ ការលើកសរសើរនេះផងដែរ គួរធ្វើឡើង ដោយលក្ខណៈស្មើភាព
រវាងនិយោជិកដទៃ ដើម្បីកាត់បន្ថយការច្រណែនគ្នា៕
2 comments:
cheap jordans
air max 2018
moncler jacket
golden goose sneakers
fila shoes
valentino
off white
nike air max 2019
curry 4
kate spade handbags
curry 7
golden goose
off white
off white jordan 1
yeezy boost 380
supreme clothing
hermes birkin bag
jordan 1
kenzo
kawhi leonard shoes
Post a Comment